រាជធានីភ្នំពេញ និង បណ្តាខេត្តជាច្រើនចេញមកបញ្ជាក់ពីការមិន យក ថវិកាផ្ញើ កង់ ម៉ូតូ សិស្សប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្នុងដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ ឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣នេះ រាជធានីភ្នំពេញ និង ខេត្តមួយចំនួនបានប្រកាសបន្ត បន្ទាប់ ដោយបានបញ្ជាក់ពីការផ្ញើកង់ម៉ូតូរបស់សិស្សប្រឡង បាក់ ឌុប មិនតម្រូវឱ្យបង់ប្រាក់ឡើយ។

ចំពោះខេត្តដែលបានចេញមកបញ្ជាក់ពីការមិនយកថវិកាពីសិស្សប្រឡងបាក់ឌុបទាំងនេះគេឃើញមានដូចជា៖រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់,កំពង់ធំ, ប៉ែលិន ,ស្ទឹងត្រែង,ព្រៃវែងជាដើម។

ជាមួយគ្នានៅថ្ងៃទី៣ខែវិច្ឆិកានេះ ដែរក្រសួងអប់រំបានក្រើនរំលឹក ដល់ បេក្ខជន ប្រឡងបាក់ឌុបដែលត្រូវយកឯកសារអ្វីខ្លះ ដើម្បី ចូល ប្រឡង ។ ក្នុងនេះក្រសួងបញ្ជាក់ពីបេក្ខជន ប្រឡងអាចយក ជាប់ខ្លួន មកជាមួយនូវដូចជាបេក្ខជនចំណេះទូទៅនិងបំពេញ វិជ្ជាបណ្ណសម្គាល់ខ្លួន , បេក្ខជនស្វៃរិនចំណេះទូទៅ និងស្វៃរិន បំពេញវិជ្ជាត្រូវយកសាលាលបត្រឯកត្តជនជាដើម។

គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡាបានត្រៀមរួចរាល់ហើយ ក្នុងការប្រឡងសញ្ញាបត្របាក់ឌុប នៅដើមសប្តាហ៍ក្រោយនេះ។ដោយឡែកហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបក៏ត្រូវបាន ដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តរួចរាល់ផងដែរ។

បើតាមក្រសួងអប់រំដំណើរការសំណេរប្រឡងបាក់ឌុបនឹង ប្រព្រឹត្ត ទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការស្រង់ បូកពិន្ទុ ដោយ កុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នាក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានី ភ្នំពេញ និងខេត្តកណ្តាល ។ចំណែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស”។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងអប់រំបានឱ្យដឹងថា៖ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះមានបេក្ខជនចុះឈ្មោះ ប្រឡង សរុបចំនួន ១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមាន ចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុង ក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យ អប់រំពិសេស ប៉ុណ្ណោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner