សិក្ខាកាមចំនួន ២០៥នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល នាយទាហានបញ្ជាការ-សេនាធិការវិស្វកម្ម វិក្រឹតការជំនាន់ទី២ ដោយជោគជ័យ

កំពង់ចាម៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង  មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ​មានគោលដៅពង្រឹងសមត្ថភាពកងទ័ព ដែលជាធនធានមនុស្ស នាយទាហាន និងជំនាញឯកទេសវិស្វកម្ម និងជាយុទ្ធសាស្ត្រ ដើម្បីធានាដឹកនាំ គ្រប់គ្រង កសាងជំនាញបានល្អ នៅគ្រប់កាលៈទេសៈ ដែលនេះជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា « កំណើន – ការងារ – សមធម៌ – ប្រសិទ្ធភាព និងចីរភាព » និងមានចំណុចអាទិភាពគន្លឹះ៥គឺ :   «  មនុស្ស – ផ្លូវ – ភ្លើង – ទឹក និងបច្ចេកវិទ្យា »។

សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គនៅពេលនេះ បានប្តេជ្ញាយកចំណេះដឹងដែលបញ្ចប់នេះ ទៅអនុវត្ត ដឹកនាំ កសាង ពង្រឹងការគ្រប់គ្រងអង្គភាព ឱ្យបានរឹងមាំ កែលម្អនូវឥរិយាបថពីមុន ដែលផ្ទុយពីទ្រឹស្តីបទនៃក្បួនតម្រា ដែលខ្លួនបានសិក្សា និងធ្វើជាគំរូល្អដល់យោធិនទាំងឡាយ មិនបានឆ្លងកាត់សាលា,ចំពោះសិក្ខាកាម វគ្គវិក្រឹតការ និងវគ្គបណ្តុះបណ្តាល  និង សម្រាប់ស្នងតំណែង នៅពេលយោធិនដាក់ឱ្យចូលសោធននិវត្តន៍ ជារៀងរាល់ឆ្នាំ,នាយទាហានវ័យក្មេង ដែលជាប្រភពបន្តវេនត្រូវតែបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលនាយទាហាន បញ្ជាការ-សេនាធិការវិស្វកម្មថ្នាក់បឋម១ឆ្នាំ ថ្នាក់មធ្យម ឬបរិញ្ញាបត្ររង២ឆ្នាំ និងថ្នាក់ឧត្តម(បរិញ្ញាបត្រ, វិស្វករ) រយៈពេល៤ឆ្នាំ កាត់បន្ថយការបណ្តុះបណ្តាល នៅក្រៅប្រទេស លើកលែងតែជំនាញបច្ចេកទេសជាន់ខ្ពស់ ។ ឯកឧត្តម ខ្វាន់ ស៊ាម បង្ហាញពី ផែនការកសាងធនធានមនុស្ស កងទ័ពថ្មី ទោះបីបំពេញក្របខ័ណ្ឌក្តី តាមសារាចរលេខ ០១០ ក្តីត្រូវតែ ឆ្លងកាត់ការហ្វឹកហ្វឺន នៅសាលា មិនអាចលើកលែងបានដើម្បីកសាងខ្លួនជាកងទ័ពនៃកងយោធពលខេមរភូមិន្ទគ្រប់លក្ខខណ្ឌ និងសម្រាប់ជ្រើសរើសទៅបណ្តុះបណ្តាលជំនាញផ្សេងៗទៀត, នាយទាហានកំពុងមានមុខតំណែងវិស្វកម្មនៅតាមស្ថាប័ន។

នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម ណែនាំអោយបណ្តាស្ថាប័នពាក់ព័ន្ធនៅបញ្ជាការដ្ឋានវិស្វកម្ម តាមតួនាទីត្រូវពិនិត្យ ជួយណែនាំ ឧបត្ថម្ភ គាំទ្រ និងបំពេញបន្ថែម ដល់សាលាវិស្វកម្មតេជោ កាន់តែមានលក្ខណៈសម្បត្តិ និយាមសាកល ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស  មានគុណភាពសមត្ថភាព ប្រកបដោយគុណវុឌ្ឍសសរស្តម្ភរបស់កងទ័ពជំនាញវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត,ចំពោះសាលាវិស្វកម្ម ទាំងគណៈនាយក និងនាយទាហាន យោធាចារ្យ ត្រូវខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម រៀនសូត្រ ដកពិសោធន៍ ដើម្បីពង្រឹងខ្លួន អភិវឌ្ឍសមត្ថភាព ដឹកនាំគ្រប់គ្រង កសាងសាលាបានរឹងមាំលើគ្រប់វិស័យ​។

ឯកឧត្ដម ខ្វាន់ ស៊ាម បានប្រកាសបិទវគ្គវិក្រឹតការ ជំនាន់ទី២ បើកវគ្គវិក្រឹតការ នាយទាហានបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៣ និងបើកវគ្គបណ្តុះបណ្តាលនាយទាហាន បញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី១ ព្រមទាំងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថាមពលកកើតឡើងវិញដោយពន្លឺព្រះអាទិត្យ និងបើក ការដ្ឋានកសាងសាលប្រជុំព្រះវិស្ណុការ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣  សិ្ថតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner