ជនសង្ស័យ ៧០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី៣ ខែវិច្ឆិកា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ចំនួន ៧០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៧០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ១៧នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៥០នាក់ស្រី ៤នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២២១,៣៥ក្រាម និង១៤កញ្ចប់តូច។
លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕