បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ធ្វើក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចណ៍”
ភ្នំពេញ- ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំពីធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ធ្វើក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចណ៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ហើយព្រឹត្តការណ៍ថ្នាក់ជាតិ នឹងជាឪកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្តានុពលធនធានធម្មជាតិ ផលិតផល កសិផល និងជីវចម្រុះដ៏សម្បូរបែបនាខេត្តទាំង៤ជាប់មាត់សមុទ្រ ដែលប្រសិទ្ធនាមថា តារារះនាទិសនិរតីរបស់ព្រះរាជាណាចក្រកម្ពុជាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសខេត្តកែប ដែលជាម្ចាស់ផ្ទះផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់គោលដៅខ្ពស់ថា បុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានរំពឹងខ្ពស់ថា បុណ្យសមុទ្រនឹងប្រព្រឹតិ្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំពីអ្នកពាក់ព័ន្ធទាំងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត វិស័យឯកជនដែលចូលរួម ហើយឆ្លងកាត់បុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍ នៅខេត្តកែប កាន់តែទាក់ទាញ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសហការជាមួយ រដ្ឋបាលខេត្តកែប នឹងគណកម្មការអន្តរក្រសួង ភាគីពាក់ព័ន្ធ និងវិស័យឯកជននានា ក្នុងនាមជាម្ចាស់ផ្ទះ៕ ចាន់ វិចិត្រ