រដ្ឋមន្ត្រីក្រសួងអប់រំផ្ញើសារជូនពរ និងផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបត្រូវថែរក្សាសុខភាព ក្លាហាននិងជឿជាក់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចេញសារផ្ដាំផ្ញើ និងជូនពរដល់បេក្ខជន ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ(បាក់ឌុប) សម័យប្រឡង៦-៧ឆ្នាំ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងសារនេះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានអំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ក្រៅពីនេះមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិនៃការប្រឡងឡើយ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងលើកឡើងដោយធ្វើការផ្តាំផ្ញើដែរថា៖”សូមបេក្ខជនថែររក្សាអនាម័យ និងសុខភាពឱ្យបានល្អ ទទួលទានដំណេក បរិភោគអាហារនិងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាពិសេសអាហារពេលព្រឹក ។ក្រៅពីនេះត្រូវមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ ប្រុងប្រយ័ត្ននិងត្រូវគោរពច្បាប់ ចរាចរណ៍ នៅពេលធ្វើដំណើរទៅមណ្ឌលប្រឡង”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានជូនពរដល់បេក្ខជនទាំងអស់ដោយសូមឱ្យបានទទួលលទ្ធផលល្អក្នុងការប្រឡងដ៏មានសារៈសំខាន់មួយនេះ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner