អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា អញ្ជើញបើកវិញ្ញាសារ ប្រឡង មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ
ភ្នំពេញ៖ សូមជូនពរអោយក្មួយៗដែលជាទំពាំងស្នងឫស្សី ប្រឡង ជាប់ គ្រប់ៗគ្នា ទទួលបាននិទ្ទេសល្អ ដើម្បីបន្ត ការ សិក្សា ទៅមុខទៀត ។
ខាងលើនេះជាប្រសាសន៍ផ្តាំផ្ញើរបស់លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអញ្ជើញ ជាអធិបតីក្នុងការបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងការបើកវិញ្ញាសារប្រឡងនេះដែរក៍មានកា រចូល រួម ត្រួត ពិនិត្យ ពីមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា មន្ត្រីអង្គភាព ប្រឆាំង អំពើ ពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ជួបរយៈពេលខ្លីជាមួយក្មួយៗសិស្សានុសិស្សជាបេក្ខជននៅក្នុងមណ្ឌលប្រឡងលោកអភិបាលបាលខណ្ឌបានសំណេះសំណាលក្នុងន័យលើកទឹកចិត្តពង្រឹងស្មារតីនិងជូនពរដល់បេក្ខជនប្រឡង់បាក់ឌុបទាំងអស់សូមអោយប្រឡងជាប់គ្រប់ៗគ្នាទទួលបាននិទ្ទេសល្អ ដើម្បីបន្តការសិក្សាទៅមុខទៀត ។
ក្មួយៗគឺជាទំពាំងស្នងឫស្សីប្រកបដោយគុណភាព ជាសសរ ទ្រូង នៃ ប្រទេសជាតិ ជាកម្លាំងចលករដ៍សំខាន់ទៅថ្ងៃអនាគត់ក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនដូចអរិយៈប្រទេស ៕
សណ្តោស-ប៊ុនធី




