នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា នឹងមិនមានបទឈប់បាញ់ទេ លុះត្រាតែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង

ហ៊្សេរុយសាឡឹម៖ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និយាយថា នឹងមិនមានបទឈប់បាញ់ទេ រហូតទល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង… ដូច្នេះសូមដកពាក្យបទឈប់បាញ់ចេញពីវចនានុក្រមរបស់ពួកគេ… យើងកំពុងនិយាយរឿងនេះ ទៅកាន់ទាំងសត្រូវរបស់យើង និងមិត្តរបស់យើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាសមួយថា ចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង អំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវតែមានសេរីភាពឡើងវិញ។មេដឹកនាំអ៊ីស្រាអែលរូបនេះបន្តថា នឹងមិនមានបទឈប់បាញ់ទេ រហូតទល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ… យើងនឹងបន្តប្រយុទ្ធរហូតដល់យើងឈ្នះ… យើងមិនមានជម្រើសផ្សេងទៀតទេ។

លោក ណឺតាន់យ៉ាហ៊ូ បាននិយាយទៅកាន់កងទ័ពអាកាសអ៊ីស្រាអែលថា ខ្ញុំគិតថា ថ្ងៃនេះ អ្នកទាំងអស់គ្នាយល់ថា ប្រជាជនទាំងមូលរួបរួមគ្នា… ពួកគេជឿជាក់លើអ្នក… ដឹងគុណចំពោះអ្វីដែលអ្នកធ្វើ និងជឿជាក់លើអ្នក ហើយយើងនឹងបន្តប្រយុទ្ធជាមួយគ្នារហូតដល់ទទួលបានជ័យជម្នះ។

គួរបញ្ជាក់ថា បើតាមមន្ត្រីក្នុងតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជនជាតិប៉ាឡេស្ទីនច្រើនជាង ៩,៧៧០នាក់ហើយបានស្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner