រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

MC៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ដែលបានរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ចំណែកឯមន្ត្រីក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃ ក្នុងអាណត្តិថ្មីទី៧ នេះ  គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបានអនុក្រិត្យស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា  និងត្រាស្របតាមឈ្មោះក្រសួងអធិការកិច្ចថ្មី។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើន រំលឹក និងផ្តាំផ្ញើដល់អង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុចដោយសង្កត់ធ្ងន់ថា អង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមានកត្តា៦សំខាន់៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារទាំង៥រួមមាន (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមឱ្យថ្នាកដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យរួមគ្នាបង្កើតសុខដុមរមនីយកម្មក្នុងអង្គភាពរបស់ខ្លួនតាមរយៈកត្តាបីគឺ សាមគ្គី  ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

សូមបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាបនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner