ការបើកហិបវិញ្ញាសា និងការប្រឡងបាក់ឌុប រសៀលថ្ងៃទី២បានចាប់ផ្តើម ដោយមានតែ មួយ មុខវិជ្ជាទេគឺគណិតវិទ្យានិងអក្សរសាស្ត្រ ខ្មែរ

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថាក្នុងការដំណើរការសំណេរសម្រាប់ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិឬហៅថាបាកឌុបបានចាប់ផ្តើមហើយនារសៀលថ្ងៃនេះ ដោយក្នុងនេះសម្រាប់ថ្នាក់ វិទ្យាសាស្ត្រ ត្រូវប្រឡងវិញ្ញាសាគណិតវិទ្យា និង វិទ្យាសាស្ត្រ សង្គម ប្រឡងវិញ្ញាសា អក្សរសាស្ត្រ ខ្មែរ។

មុនម៉ោង២រសៀលថ្ងៃទី៧ ខែវិច្ឆិកានេះការ បើ កហឹបវិញ្ញាសា ដោយមានការ ចូលរួម ពី គណៈមេប្រយោគ ទូទាំងប្រទេស គណៈកម្មការ អប្បមាទ ទូទាំង ប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាន នៅតាមមណ្ឌលដើម្បីធានាបានថា ហឹបវិញ្ញាសានេះ ពិតជាត្រូវបានរក្សាទុកដោយមានសុវត្ថិភាព។

គួរបញ្ជាក់ថាចំពោះ ដំណើរការ សំណេរ នា រសៀល នេះ មាន មួយ មុខវិជ្ជាទេ គឺ៖ សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ (គណិតវិទ្យា ពី ម៉ោង ១៤:០០ ដល់ ១៦:៣០) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម( អក្សរសាស្ត្រ ខ្មែរ ពី ម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០) ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner