សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើន របស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាព ជាតិនៅកម្ពុជា

ភ្នំពេញ៖មហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ ក្រោមប្រធានបទ ស្រមៃមើលឱកាស ត្រូវបានប្រារព្ធពិធីបិទ នារាត្រីថ្ងៃ ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ីហ្វិកគឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយ ឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវ ការរីក ចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និង ឯកភាព ជាតិនៅកម្ពុជា ។

ព្រឹត្តិការណ៍នេះ ក៏ជាការជួបប្រជុំថ្នាក់តំបន់ មួយដ៏ធំ ដោយមាន ការ ចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ពិនិត្យវឌ្ឍនភាព និងទទួលដឹងឮ ពី សមិទ្ធផល ដែលសមាគមមិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេច បានកន្លងមក លើការងារ ជួយ កុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោកឲ្យទទួលបានចំណេះដឹង បទពិសោធន៍ និង លទ្ធភាពមួយសមរម្យ អាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាង មុខបានកាន់តែប្រសើរឡើង។

សម្ដេចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជា អាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ រួមជាមួយនឹងការ ពង្រឹង ភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌, សមធម៌ និងបរិយាបន្ន ។ក្នុងនោះ ស្ត្រីគឺជាស្នូល៕
ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner