ប្រធានអូឡាំពិកកម្ពុជា៖ ទិវារត់ប្រណាំង ចម្ងាយឆ្ងាយអន្តរជាតិអង្គរ ទាក់ទាញបានអ្នករត់ជាង១ ០០០នាក់ មកពី៣២ប្រទេស

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិវា រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ (Ultra Trail Angkor) លើក ទី៧ គឺជាព្រឹត្តិការណ៍កីឡាទេសចរដ៏ទាក់ទាញ ដែលនឹងជួយជំរុញ ឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់សៀមរាប អង្គរបានច្រើនឡើងវិញ និងទាក់ទាញបានអ្នករត់ជាងមួយពាន់នាក់។
នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ក្នុងសន្និសីទសារព័ត៌មាន នៅ ទីស្នាក់ការ NOCC នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រុមហ៊ុន Phoenix Voyages ដោយផ្តោតសំខាន់លើការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់ បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវ ទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិផងដែរ។

ប្រធាន NOCC បានសង្កត់ធ្ងន់ថា ក្រោយវិបត្តិជំងឺកូវីដ-១៩ តំបន់ សៀមរាបអង្គរ គឺចំនួនភ្ញៀវទេសចររបស់យើងបានវិល ត្រឡប់មក វិញ យឺត បើប្រៀបធៀបនឹងមុនវិបត្តិនេះ ។ពោលគឺឆ្នាំ២០១៩-២០២០ គឺ ទើប នឹងត្រឡប់មកវិញ តាមត្រឹមចំនួន ៣០ភាគរយ ដោយចំនួននេះ មាន ភ្ញៀវទេសចរពីចន្លោះពី៨ ០០០នាក់ ទៅមួយម៉ឺននាក់ ក្នុងមួយថ្ងៃ។

«ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦ មានអ្នករត់ត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍កីឡា ទេសចរមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអ្នករត់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបរិស្ថាននៅតំបន់អង្គរមានអំណោយ ផល ខ្លាំងណាស់ ។

លោក Edouard George នាយកក្រុមហ៊ុន Phoenix Voyages បាន បញ្ជាក់ថា សម្រាប់ការចុះឈ្មោះរបស់អ្នករត់ប្រណាំង គិតត្រឹម ថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានចំនួន ៩១៤នាក់ មកពី៣២ប្រទេស ។ក្នុងចំនួននេះ មានអ្នករត់ប្រណាំងកម្ពុជា ២៥៧នាក់ ឈរលេខ១, លេខ២ អ្នករត់មកពីប្រទេសបារាំង និងលេខ៣ មកពីប្រទេសវៀត ណាម ខណៈប្រទេសឈរលេខរៀងបន្តបន្ទាប់ មានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជាដើម។
ជាគោលដៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃបិទ បញ្ចប់ នៃការចុះឈ្មោះ លោករំពឹងថានឹងទទួលបានអ្នកចូលរួមសរុបពី ១ ៥០០នាក់ដល់ ២ ០០០នាក់។

សូមបញ្ជាក់ថា ចំពោះវិញ្ញាសាដាក់ឲ្យប្រកួត ឆ្នាំ២០២៤ មានចំនួន ៨ វិញ្ញាសា ១. Ultra-Trail Angkor 100គ.ម , ២.64 គ.ម ,៣. Marathon Trail 42 គ.ម និងច្រើនវិញ្ញាសាទៀត៕
ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner