ក្រសួងអប់រំ ដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនប្រឡង បាក់ឌុប ទៅរក្សាទុកតាមសាលាខេត្តមុននឹងដឹកយកទៅកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្រោយការបញ្ចប់ នៃការដំណើរការសំណេរ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឬហៅថាបាក់ឌុប រួចមក ប្រធានគណៈមេប្រយោគ ទូទាំងប្រទេសគណៈកម្មការ អប្បមាទទូទាំងជំនួយការអប្បមាទ ប្រទេសប្រចាំខេត្តនីមួយៗ បានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជន មករក្សាទុកនៅតាមសាលាខេត្តនីមួយៗ ប្រកបដោយ សុវត្ថិភាព ហើយ រង់ចាំដល់ព្រឹកថ្ងៃទី៨ខែវិច្ឆិកា នឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះ ស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញ។

ក្រសួងអប់រំបានឱ្យដឹងថា បន្ទាប់ពីប្រមូលកិច្ចការរបស់បេក្ខជនរួច រាល់ នក៏មានការបិតសាឡេការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការ ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្រសួងអប់រំបានបញ្ជាក់ថា ចំពោះសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺនិង រាជធានីភ្នំពេញបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។ គ្រប់ដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានការដំណើរ ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌល ប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា និងនៅតាម មណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃទី២៩ ខែវិច្ឆិកាព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕
ដោយ៖ម៉ាដេប៉ូ

