តើប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ មានអ្វីខ្លះ? (Video Inside)

អត្ថបទដោយ៖
Apsara Net

ខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នឹងឈានមកដល់នៅថ្ងៃស្អែកនេះហើយ។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រមួយដែលរំលឹកខួប៧០ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួចពីនឹមអាណានិគមនិយមបារាំង ក្រោយការត្រួតត្រាអស់រយៈពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាអតីតព្រះប្រមុខរដ្ឋតែមួយអង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនា ទាមទារបានឯករាជ្យនេះមកវិញ ពីបារាំងដោយគ្មានការបង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថាសម្តេចព្រះបិតាឯករាជ្យជាតិ។ តើប្រវត្តិពិតប្រាកដពាក់ព័ន្ធនឹងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា បានចាប់ផ្តើមតាំងពីពេលណាមក? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញប្រវត្តិនេះ

ads banner