សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៣
១. កម្ពុជា កូរ៉េខាងត្បូង និង UN រួមគ្នា ហ្វឹកហ្វឺនគម្រោងត្រីភាគីលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ – AMS Central
២. រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង ៣៤៨ ៩១៩ ដុល្លារ សម្រាប់វិស័យអប់រំ និងទឹកស្អាតដល់ខេត្តចំនួន ៣ រួមមាន កំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី – AMS Central
៣. ១០ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ក្នុងទំហំ ៣៧៧លានដុល្លារ និងស្រូវជាង ៣លានតោន ក្នុងទំហំ ៨៦២លានដុល្លារ – FN
៤. កងទ័ពអាមេរិកត្រូវការ ការអនុម័តពីសភានូវថវិកាចំនួន ៣.១ពាន់លានដុល្លារ ដើម្បីទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និងពង្រីកផលិតកម្ម ដើម្បីបំពេញស្ដុកឡើងវិញ – Reuters
៥. អាមេរិកនឹងសាងសង់កំពង់ផែតម្លៃជាង ៥០០លានដុល្លារ នៅស្រីលង្កា ដើម្បីប្រកួតប្រជែងជាមួយចិន – AP
#ams1minute