សម្តេចធិបតី៖ ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ

ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ។

និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ។

ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។

#ams1minute

ads banner