កីឡាការិនី Snooker កម្ពុជា ស្រួង ភាវី ឈ្នះពានរង្វាន់ Asian Special Award 2023 (Video Inside)

កីឡាការិនី Snooker កម្ពុជាលោកស្រី ស្រួង ភាវី បានបន្ដឈ្នះពានរង្វាន់ Asian Special Award 2023 នៅលើទឹកដីកូរ៉េខាងត្បូង។ លោកស្រី ស្រួង ភាវី បានទទួលពានរង្វាន់ពិសេស អាស៊ី Asia Special Award 2023 ដែលរៀបចំដោយស្ថាប័ន Asian Model Festival នៃប្រទេសកូរ៉េខាងត្បូង។

លោកស្រីបានចាត់ទុកសមិទ្ធផល ដែលទទួលកាលពីចុងសប្តាហ៍កន្លងមកនេះ គឺជាកិត្តិយសដ៏ថ្លៃថ្លាមួយទៀត សម្រាប់រូបលោកស្រីក្នុងនាមពលរដ្ឋកម្ពុជា នៅលើឆាកអន្ដរជាតិ។

លោកស្រីបានថ្លែងថា លោកស្រីមានមោទនភាពជាខ្លាំង នៅពេលមានការប្រកាសដោយគណៈកម្មការ ឈ្មោះប្រទេស Cambodia Cambodia ដើម្បីការឡើងលើវេទិកា និងទទួលពានរង្វាន់ប្រកបដោយកិត្តិយស។

ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បានថ្លែងថា រាល់សមិទ្ធផលដែលលោកស្រីទទួលបាន សូមឧទ្ទិសចាត់ទុកជាស្នាដៃរួមរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

ads banner