មេដឹកនាំតាហ្ស៊ីគីស្ថានប្រាប់ប្រធានាធិបតីអឺរ៉ុង់ថា ចង់ឲ្យដោះស្រាយសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដោយសន្តិវិធី

ឌូស្ហាន់បេ៖ មេដឹកនាំប្រទេសតាហ្ស៊ីគីស្ថាន និងមេដឹកនាំប្រទេសអ៊ីរ៉ង់បានជួបពិភាក្សាគ្នា កាលពីថ្ងៃពុធ សប្តាហ៍នេះ ហើយសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ជាប្រធានបទមួយ នៅក្នុងជំនួបនោះ។ ភាគីតាហ្ស៊ីគីស្ថានប្រាប់ភាគីអ៊ីរ៉ង់ថា ចង់ឲ្យមានការដោះស្រាយ ដោយសន្តិវិធី តែមេដឹកនាំអ៊ីរ៉ង់តបវិញថា ឲ្យឈប់សម្លាប់ប្រជាជនប៉ាឡេស្ទីន។

នៅក្នុងជំនួបដែលរៀបចំឡើង នៅរដ្ឋធានីឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន នាពេលនោះ លោកប្រធានាធិបតី តាហ្ស៊ីគីស្ថាន Emomali Rakhmon បានប្រាប់ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ថា «តាហ្ស៊ីគីស្ថានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការដោះស្រាយបញ្ហា និងជម្លោះ ដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត និងការចរចា»។

ជាការឆ្លើយតបវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានជំរុញឱ្យមាន ការបញ្ចប់ការសម្លាប់មនុស្ស ពីមយយជំនាន់ទៅមួយជំនាន់ នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេស បញ្ឈប់ការសម្លាប់កុមារ » ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ត្រូវបានគេដឹងថា ជាប្រទេសដែលបានផ្គត់ផ្គង់ ទាំងអាវុធ និងហិរញ្ញវត្ថុ ដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ជាយូរមកហើយ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ហើយមានគម្រោងថ្លែងសុន្ទរកថា អំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមប្រភពអ្នករៀបចំកិច្ចប្រជុំកំពូលនេះ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ដើមសប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner