ឯកឧត្តម ម៉ៅ ធនិន ៖ យើងអាចប្រារព្ធពិធីអុំទូកយ៉ាងអធិកអាធមបាន ទាំងអស់នេះ គឺជាតម្លៃសុខសន្តិភាព

(ខេត្តកំពត)៖ ថ្លែងក្នុងឱកាសបើកពិធីប្រណាំងអុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅដងព្រែក ក្រុង កំពត ខេត្ត កំពត នារសៀល ថ្ងៃទី១០ ខែ វិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្ត កំពត បានថ្លែង លើកឡើងថា ថ្ងៃនេះខេត្ត កំពត របស់យើងពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលយើងបានរៀបចំឡើងនៃពិធីប្រណាំងទូក ដើម្បីអបអរសាទរ បុណ្យអុំទូក អកអំបុក ប្រណ្តែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិមានតាំងពីបុរមបុរាណកាលមកជាមរតកប្រពៃណីទំនៀមទម្លាប់តាំងពីដូនតារបស់យើង ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ការប្រណាំងនូវក្នុងឆ្នាំ២០២៣នេះ នឹងមានភាពអធិកអធមជាងឆ្នាំមុន ព្រោះកីឡាករអុំទូកយើងក្នុងឆ្នាំនេះ កាន់តែមានបទពិសោធន៍ និងបច្ចេកទេសល្អជាងឆ្នាំមុនផងដែរ ។ ពិសេស គឺ ដោយសារតែកីឡាកររបស់យើងទាំងអស់គ្នា មានសាមគ្គីភាព និងភារភាពរវាងកីឡាករក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗមកចូលរួម ញាំឲ្យការប្រកួតប្រជែងកាន់តែខ្ពស់និងមានភាពអធិកអធមខ្លាំង ។

ឯកឧត្តម បានគូសបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងដែលយើងមានឱកាសចូលរួមសប្បាយរីករាយ និងតម្គល់នូវអ្វីដែលពាក់ព័ន្ធនិងទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើងដែលបន្តមកពីដូនតារបស់យើងរៀបចំនាពេលនេះ និងមានឱកាសប្រារពយ៉ាងអធិកអធមសប្បាយរីករាយទាំងអស់គ្នា ទាំងអស់នេះទទួលបានពីតម្លៃសុខសន្តិភាព ហើយ សុខសន្តិភាពនេះ គឺទទួលបានពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី លោកបាននាំមកដោយលំបាកដោយប្តូរនូវអាយុជីវិតទើបទទួលបាននូវសុខសន្តិភាពគ្របដណ្តប់ពេញផ្ទៃប្រទេស ពិសេស នៅក្នុងខេត្ត កំពតយើងទាំងមូលផងដែរ។ ហើយ ថ្ងៃនេះជាសក្ខីភាពបញ្ជាក់ប្រាប់ថា យើងមានសុខដមរមនា និងភាពសប្បាយរីករាយ និងមានឱកាសគ្រប់គ្រាន់ប្រារពពិធីនេះឡើង ដោយសារតម្លៃសុខសន្តិភាព។ យើងពិតជាមានមោទកភាពចំពោះសុខសន្តិភាពដែលសម្តចបានយកមកដោយលំបាកនេះណាស់ អញ្ចឹងថ្ងៃនេះសូមបងប្អូនជនរួមជាតិទាំងអស់ កម្មករ បងប្អូនប្រជាពលរដ្ឋ កីឡាករកីឡាការិនីរបស់យើងទាំងអស់ ចូលរួមសប្បាយ ហើយ និងចូលរួមថែទាំ ថែរក្សាឲ្យបាននូវតម្លៃសុខសន្តិភាព និងដឹងគុណអ្នកនាំមកនូវតម្លៃសុខសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានលើកទឹកចិត្តឲ្យកីឡាករទាំង ៣២ទូក ស្មើ ១៦គូនេះ ធ្វើយ៉ាងម៉ិចធ្វើការប្រកួតដោយប្រឹងប្រែងទៅតាមលក្ខណៈបច្ចេកទេស និង បទពិសោធន៍ ដើម្បីយកប្រៀប ក្នុងន័យសាមគ្គីភាព មិត្តភាព រវាងដៃគូនិងដៃគូ និង ដើម្បីចូលរួមអបអរសាទរ បុណ្យអុំទូក អុកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិរបស់ដូនតាយើង ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា គណៈកម្មការខេត្ត និងគណៈកម្មការបច្ចេកទេស មានការត្រួតពិនិត្យយ៉ាងសក្រិតយុត្តិធម៍ ដើម្បីផ្តល់ជារង្វាន់ពីចំនួន១ដល់លេខ៥ ។

ជាមួយគ្នានេះ ឯកឧត្តម បានសូមណូមពរ កីឡាករទូកយើងទាំងអស់ប្រឹងប្រែងធ្វើយ៉ាងម៉ិចឲ្យមានការទាក់ទាញ ដើម្បីឲ្យបងប្អូនទស្សនិកជនរបស់យើង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ការប្រណាំងទូករបស់យើង ដោយក្តីសប្បាយរីករាយនិងជក់ចិត្ត ទៅលើទេពកោសល្យនៃការបញ្ចេញនូវស្នាដៃរបស់កីឡាករយើង។ ទន្ទឹមនិងនោះ ឯកឧត្តម ក៏បានប្រកាសថា ពិធីប្រណាំងទូកនៅក្នុងខេត្ត កំពត នឹងរៀបចំជារៀងរាល់ឆ្នាំ ៕

រូបភាព និង អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner