វិចិត្រករខ្មែរកែច្នៃសំបកកង់ ទៅជាសត្វគីងកុង

កណ្តាល៖ វិចិត្រករខ្មែរ លោក មាស ទិត្យភាព បានដឹកនាំក្រុមវិចិត្រករផ្សេងៗទៀត កែច្នៃសំបកកង់ម៉ូតូ និងកង់ចាស់ៗ ធ្វើជារូបសំណាកនៃប្រភេទសត្វមួយចំនួន សម្រាប់លក់ជូនដល់អតិថជន ក្នុងនោះ រួមមានទាំងសត្វគីងកុងផងដែរ។

អ្នករស់នៅខេត្តកណ្តាលរូបនេះសង្ឃឹមថា សកម្មភាពរបស់ពួកគេនឹងជំរុញទឹកចិត្តដល់អ្នកផ្សេងៗទៀត អាចច្នៃរបស់របរប្រើប្រាស់ចាស់ៗ គ្មានតម្លៃ មកធ្វើជារបស់ដែលមានតម្លៃ ឡើងវិញ។

រូបសំណាកសត្វដែលពួកគេច្នៃ រួមមានដូចជា គីងកុង ឥន្ទ្រី ដំរី តោ ពស់វែក ជាដើម ដែលសរុប មានប្រមាណ៤០ រូបសំណាកហើយ។

ខាងក្រោមនេះគឺជាកម្រងរូបភាពនៃសកម្មភាពរបស់ពួកគេ ដែលត្រូវបានថត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ AFP

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner