លោក Min Sungki និងភរិយា Lee Chanhee ប្តេជ្ញាបង្កើតពានរង្វាន់វាយសីម្តងទៀត នៅចុងឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក Min Sungki ប្រធាន វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ សញ្ជាតិកូរ៉េខាងត្បូង វ័យ៧៨ឆ្នាំ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតកីឡាវាយសីអាយុក្រោម ១៧ឆ្នាំថា លោក និងភរិយាគឺអ្នកស្រី Lee Chanhee ដែលជា អ្នកដឹកនាំ វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ នឹងរៀបចំការប្រកួតដណ្តើមពានរង្វាន់កីឡាវាយសីម្តងទៀត នៅឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការប្រកួតឆ្នាំ២០២៣ ទទួលបានលទ្ធផលជោគជ័យលើសការរំពឹងទុក។

«ការប្រកួតវាយសីឆ្នាំ២០២៣នេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលបានឃើញសិស្សានុសិស្សមកពីជា២០សាលារៀនចូលរួមការប្រកួតប្រជែង»។ លោក Min Sungki និយាយដូច្នេះ ហើយលោកបានបន្តថាការចូលរួមរបស់សិស្សទាំងគឺមានសារៈសំខាន់ជួយឱ្យមានសុខភាពល្អ និងការគិតបានលូតលាស់លឿនផងដែរ។

លោក Sungki បានបន្ថែថាការលេងកីឡានេះមិនមានអ្វីប៉ះពាល់ដល់ការសិក្សារបស់សិស្សឡើយពោលគឺវាបានជួយពង្រឹងផ្នែកស្មារតី និងការគិតរបស់សិស្សបានលឿន។ «នៅក្នុងការលេងកីឡា និងការអប់រំសិស្សានុសិស្សគាត់ទទួលបានល្អពិសេសការសិក្សារបស់គាត់ទទួលបានលទ្ធផលល្អ»។

សម្រាប់ការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយសី(Inter-School Badminton Tournament)នេះឡើងលោក Min Sungki បញ្ជាក់ថាគឺដើម្បីចងសម្ព័ន្ធភាពជាមួយសាលាផ្សេងទាំងរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា ដើម្បីបណ្តុះនូវធនធានកីឡា និងការអប់រំ ដើម្បីឱ្យវិស័យទាំងពីរដើរទន្ទឹមគ្នាទៅមុខ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់គោលបំណងរបស់លោក Sungki និងភរិយា នឹងបង្កើតពានរង្វាន់ផ្សេងៗទៀតដូចជា តេន្នីស វាយកូណឃ្លីលើតុ ជាដើម ហើយក៏នឹងនាំយកនូវសិល្បៈបញ្ចូលផងដែរ។

ចំណែកអ្នកស្រី Lee Chanhee បានសម្តែងអារម្មណ៍សប្បាយរីករាយនូវពេលការបង្កើតព្រឹត្តិការណ៍ប្រកួតវាយលើកដំបូងមានការចូលរួមពីសិស្សានុសិស្សដ៏ច្រើន ហើយអ្នកស្រី Chanhee សន្យាថានឹងនាំព្រឹត្តិការណ៍នេះមកវិញម្តងទៀតនៅឆ្នាំ២០២៤ ហើយអ្នកស្រីក៏រំពឹងថាមានការចូលរួមពីសិស្សឱ្យបានច្រើនជាងការប្រកួតក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសី (Inter-School Badminton Tournament) ឆ្នាំ២០២៣ មានសិស្សានុសិស្សចូលរួមសរុប ៥២នាក់ មកពី ២០សាលារដ្ឋ និង ឯកជន៕

រូបភាព អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner