នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ក្រុមហាម៉ាស់បដិសេធមិនយកប្រេងឥន្ធនៈដែលខ្លួនផ្ដល់ឱ្យមន្ទីរពេទ្យ Al Shifa

ហ៊្សេរ៉ុយសាឡិម៖ក្រោយការបាញ់បោះយ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ហ្គាហ្សា ក្រុមឧទ្ទាមហាម៉ាស់បានបង្ហាញការខឹងស​ម្បា​រចំពោះអ៊ីស្រាអែល ដែលវាយប្រហារសូម្បីតែមន្ទីរពេទ្យ ។ក្រុមហាម៉ាស់បាននិយាយ​ថា ការវាយប្រហា​ររបស់អ៊ីស្រាអែលបានធ្វើឱ្យទារកបីនាក់បាត់បង់ជីវិត នឹងអ្នកជំងឺផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នា​ក់ ដោយសារខ្វះប្រេងឥន្ធនៈ។​

បើទោះជាយ៉ាងនេះក្ដីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមី​ន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានបដិសេធការ​បាញ់បោះ​ជុំវិញបរិវេណ​មន្ទីរពេទ្យ Al Shifa ហើយនាថ្ងៃទី១២ ខែ​វិច្ឆិកា​ អ៊ីស្រាអែលថែម​ទាំងបានផ្ដល់ប្រេងឥន្ធនៈទៅដល់មន្ទីរពេទ្យ Al Shifa ផងដែរ។​

យ៉ាងណាក៏ដោយ លោក បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានអះអាងថា ក្រុមហាម៉ាស់បានបដិសេដមិន​យកប្រេ​ងឥន្ធនៈដែលខ្លួនបានផ្ដល់ឱ្យនោះទេ។​

លោក ណេតានយ៉ា បាននិយាយថា ៖ «យើងបានផ្តល់ប្រេងឥន្ធនៈទៅកាន់មន្ទីរពេទ្យកាលពីយប់មិញ ដើ​ម្បី​ផ្តល់ឱ្យពួកគេមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ដំណើរការមន្ទីរពេទ្យ ដំណើរការទូរកម្ដៅ​សម្រាប់​ទារក ​ព្រោះយើងមិនមានបំណងប្រយុទ្ធជាមួយអ្នកជំងឺ ឬជនស៊ីវិលទាល់តែសោះ»។

លើសពីនោះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការ​ជម្លៀស​ទារកចេញពីមន្ទីរពេទ្យ Al Shifa កាលពីថ្ងៃអាទិត្យ​ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សនៅខាងក្នុងនៅតែជា​ប់​គាំង ដោយទារកទើបនឹងកើត៣ នាក់បានស្លាប់ និងរាប់សិបនាក់​ទៀតកំពុង​ប្រឈមនឹងហានិភ័យដោ​យសារការដាច់ចរន្តអគ្គិសនី ស្របពេលដែលការ​ប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះ​ឡើង​នៅ​ក្បែរ​នោះ។

ដោយឡែក លោក ណេតានយ៉ាហ៊ូ ត្រូវ​បាន​គេ​សួរ​ផងដែរថា តើ​អ៊ីស្រាអែល​មាន​គម្រោង​យក​ប្រេង​ចូល​ទៅ​ក្នុ​ង​​តំបន់ហ្គាហ្សា ដើម្បី​ផ្តល់​ថាមពល​ដល់​មន្ទីរពេទ្យ​ដោយផ្ទាល់ឬទេ និងត្រូវបានលោក ណេតានយ៉ាហ៊ូ  ឆ្លើយតបថា ការផ្ដល់ជូននេះគឺសម្រាប់តែមន្ទីរពេទ្យប៉ុណ្ណោះ ពោលគឺមិនមែនសម្រាប់ តំបន់ហ្គាហ្សាទាំងមូលនោះ​ទេ។​

លោក Netanyahu ក៏បានចោទប្រកាន់ថា ក្រុមហាម៉ាស់កំពុងតែលាក់ខ្លួននៅក្នុងមន្ទីរពេទ្យនោះ ហើយពួ​កគេមិនមែនចង់បានប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យទេ គឺគេនឹងដឹកជញ្ជូនប្រេងទាំងនោះ តាមរយៈផ្លូវក្រោ​មដី ហើយនឹងយកទៅប្រើប្រាស់ក្នុងបុព្វហេតុសង្គ្រាមទៅវិញ។ ​

ប៉ុន្តែក្រុមហាម៉ាស់បានបដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ៊ីស្រាអែលដែល​ថា ខ្លួន​មាន​ប៉ុស្តិ៍​បញ្ជាការ​នៅ​ក្រោមម​ន្ទីរពេទ្យ Shifa និង​មន្ទីរពេទ្យ ហ្កាហ្សា ផ្សេង​ទៀត។ ​

ស្ថានការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់សង្គ្រាមនៅអ៊ីស្រាអែល នាថ្ងៃទី១៣ ខែ​វិច្ឆិកានេះបាន​ឈានដល់ កា​រជាប់គាំងទាំងស្រុងនៃប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ ខណៈដែលបុគ្គលិកសុខាភិបាល អ្នកជំងឺ និងអ្នកស្នា​ក់នៅ​រាប់ពាន់នាក់ត្រូវបានជាប់គាំងនៅខាងក្នុង​ដោយសារតែការប្រយុទ្ធគ្នានៅខាង​ក្រៅ​បរិវេណមន្ទីរពេទ្យ​។​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងបទសម្ភាស ជាមួយ​ទូរ​ទស្ស​ន៍ CNN ថា គ្មានហេតុផលណាដែលអ្នកជំងឺមិនអាចត្រូវជម្លៀសចេញពីមន្ទីរពេទ្យ Al-Shifa នោះទេ ព្រោះ​អ៊ីស្រាអែលបានបើកច្រករបៀងសម្រាប់ជម្លៀងរួចរាល់ហើយ។​

ប៉ុន្តែគណៈ​កម្មាធិការ​អន្តរជាតិនៃកាកបាទក្រហមបាននិយាយថា បើទោះជាអ៊ីស្រាអែលបានបើក​ច្រក​ស​ម្រាប់ជម្លៀសអ្នកជំងឺក៏ដោយ​ ក៏គ្មាននរណាម្នាក់ហ៊ានចាកចេញ​ពីមន្ទីរពេទ្យនោះដែរ​៕​​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ Netanyahu says Hamas refused Israeli fuel offer for Gaza’s Shifa hospital

ads banner