ក្រសួងអប់រំបន្តសហការជាមួយសាកលវិទ្យាល័យ Osaka Christian College ដើម្បីឈានទៅសម្រេចគោលដៅរួមលើវិស័យអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រតិភូ Osaka Christian College (OCC) នៃប្រទេសជប៉ុន ដឹកនាំដោយ លោក Masakuni Negishi ចូលជួបសម្ដែងការគួរសម និង ពិភាក្សា ការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជានារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក Masakuni Negishi សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ OCC បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅ រដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែង នៅទីក្រុងភ្នំពេញដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។

តបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋ មន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការ គាំទ្ររបស់ OCC ក្នុងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឲ្យ ដឹងថា ក្រសួងអប់រំ យុវជន និងកីឡាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ការអប់រំកម្រិតមត្តេយ្យសិក្សា ដោយនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ ឲ្យសិស្ស ត្រៀមខ្លួនជាស្រេច បន្តទៅកម្រិតបឋមសិក្សា តបតាមអនុ សាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថាការអប់រំត្រូវផ្តល់ ឱ្យមនុស្សតាំងពីវ័យក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ ការ អប់រំ របស់កុមារ គ្រួសារ សាលា និងសង្គម។

បច្ចុប្បន្នក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យភ្នំពេញ សាកលវិទ្យា ល័យ Osaka Christian College បាននិងកំពុងលើកកម្ពស់ប្រព័ន្ធ អាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នាជាមួយកម្ពុជា ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាជប៉ុននៅតាមមូលដ្ឋាន។ កម្មវិធីនេះបាន ចាប់ផ្តើមបណ្តុះបណ្តាលសិស្សវិទ្យាល័យដែលចង់ទៅសិក្សានៅ OCC ឬ សាលាជប៉ុននាពេលអនាគត និងសិស្សដែលចង់ស្វែងរក ការងារធ្វើ នៅប្រទេសជប៉ុន។ គម្រោងនេះនឹងចាប់ផ្តើមជាមួយសាលារៀន២ នៅ កម្ពុជា គឺនៅខេត្តព្រៃវែង និង ខេត្តកំពត ហើយគ្រោងនឹងបន្តទៅតាម វិទ្យាល័យផ្សេងៗបន្ថែមទៀតនាពេលអនាគត។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិ បត្តិការនេះឲ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចគោលដៅរួមជាច្រើនបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner