នាយករដ្ឋមន្ដ្រី ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន និងវិនិយោគិន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។

សម្តេចធិបតី បានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់ ។ វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner