ការបង្កើតព្រឹត្តការណ៍កីឡា គឺល្អសម្រាប់និស្សិតដែលកំពុងសិក្សា

នាយិការង វិទ្យាស្ថានខេមអេដ បញ្ជាក់ថា ខេមអេដ តែងតែជំរុញសកម្មភាពកីឡា និងបង្កើតព្រឹត្តិការណ៍ច្រើនប្រភេទ ក្នុងនោះកីឡាបាល់បោះផ្នែកបុរស និងនារី គឺជាប្រភេទកីឡាចម្បងមួយ ក្នុងចំណោមកីឡាផ្សេងៗ ដែលតែងតែបង្កើតព្រឹត្តការណ៍ការប្រកួតជារៀងរាល់ឆ្នាំ និងជាឱកាសដល់កីឡាករ កីឡាការិនីជានិស្សិត ។ (រាយការណ៍ដោយ ៖ កន្និកា)

Read ៖ ការប្រកួតកីឡាបាល់បោះពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២៣ នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីសម្រិតសម្រាំងបានម្ចាស់ជ័យលាភី ទាំងផ្នែកបុរស និងនារី ជាលទ្ធផល ៖ ផ្នែកបុរស ក្រុមចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Dream, លេខ២ ក្រុម Yung Jorce, លេខ៣ ក្រុម Majex ខណៈពានរង្វាន់ឯកត្តជនអ្នករកគ្រាប់បាល់បានច្រើនជាងគេ បានទៅលើកីឡាករ ដាវី។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Maniac, លេខ២ Team ១ និងលេខ ៣ បានទៅលើក្រុម Wild Cats ខណៈពានរង្វាន់ឯកត្តជនអ្នករកបានគ្រាប់បាល់ច្រើនជាងគេ បានទៅលើកីឡាការិនី ផុម ស្រីនិច ។

តាមការបញ្ជាក់ពីអ្នករៀបចំពានរង្វាន់ ខេមអេដ អ្វីដែលសំខាន់ ការចម្រាញ់រកធនធានឆ្នើមៗប្រចាំរដូវកាល ២០២៣នេះ គឺវិទ្យាស្ថាន ខេមអេដ បានផ្តោតលើគោលដៅចម្បង លើក្រុមបាល់បោះនារី ដើម្បីការពារមេដាយមាស ជំនាន់ទី៥ នៃព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាឆ្នាំ២០២៤ខាងមុខ។ ក្រុមបាល់បោះនារី ខេមអេដ បានការពារមេដាយមាស ៤សម័យកាលជាប់ៗគ្នាកន្លងមក ។

លោកស្រី សំ សុគន្ធារី នាយិការង វិទ្យាស្ថានខេមអេដ បានគូសបញ្ជាក់ថា ខេមអេដ តែងតែជំរុញសកម្មភាពកីឡាជាច្រើនប្រភេទកីឡា ក្នុងនោះកីឡាបាល់បោះផ្នែកបុរស និងនារី ដើម្បីអោយនិស្សិតដែលកំពុងសិក្សាលេងកីឡាដើម្បីសុខភាព មិត្តភាព បង្កើនកិច្ចសហការគ្នា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះពានរង្វាន់ខេមអដេ រដូវកាល ២០២៣នេះ មានក្រុមចូលរួមចំនួន ២៨ក្រុម ក្នុងនោះក្រុមបុរស ១៤ក្រុម និងក្រុមបាល់បោះនារី ១៤ក្រុម ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner