សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាព របស់គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញមហា សន្និបាត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណប្ស ប្រជា ជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈ ភាពរបស់ គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) នៅសណ្ឋា គារសុខាភ្នំពេញ នាព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអញ្ជើញជាតំណាង មកពីក្រសួងមហាផ្ទៃ ក្រសួង ព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងវិចិត្រសិល្បៈ សាលារាជធានី ភ្នំពេញ និងអនុគណៈកម្មការខ្លឹមសារ ឯកសារ និងរដ្ឋបាលកិច្ចការទូទៅ អនុគណៈកម្មាការពិធីការ បដិសណ្ឋារកិច្ច និងតុបតែង និងអនុគណៈ កម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រមាណ ៣០នាក់។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរ គុណដល់ ក្រុមការងារទាំងអស់ដែលបានខិតខំត្រៀម និងរៀបចំទុក ដាក់ឯកសារសម្រាប់ដំណើរការមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍ ន៍ មាតុភូមិកម្ពុជា លើកទី៦ និងត្រៀមសម្រាប់មិទ្ទិញមហាជន អបអរ សាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍ ន៍ មាតុភូមិកម្ពុជាឲ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់។
គួរំលឹកផងដែរថា ៖ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-43-54-1024x631.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-43-56-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-44-00-1024x725.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-44-01-1024x682.jpg)