ប្រជាពលរដ្ឋស្រុកជ័យសែន សប្បាយចិត្ត ក្រោយទទួលបានផ្លូវល្អ ជួសជុលរួច ងាយស្រួលធ្វើដំណើរ
ព្រះវិហារ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន ក៍ដូចបង ប្អូន ប្រជា ពលរដ្ឋប្រកបមុខរបរដឹកដំឡូងដឹកស្រូវចេញពីស្រុកជ័យសែនទៅកាន់បណ្តាលខេត្តនានា សប្បាយចិត្តជាខ្លាំងក្រោយពីទទួលបានការជួសជុលផ្លូវរួច ដោយក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន ធ្វើការជួសជុលផ្លូវលំចំនួន ១ខ្សែនេះរួចដោយចាក់គ្រួសក្រហម និងកំទិចថ្ម ផ្លូវនេះមានប្រវែងជាង ៣០គីឡូមែត្រ បំបែកចេញពីផ្លូវជាតិលេខ៩៤ ត្រង់ចំណុចឃុំស្អាងទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជយ័សែន ខេត្ត ព្រះវិហារ ក្រុមហ៊ុនជួសជុលរួចចម្ងាយ ១៦គីឡូមែត្រ នៅ ១៥គីឡូ មែត្រ ទៀតបានកៀលុបសំបុកមាន់រួចហើយ គ្រោងចាក់គ្រួសក្រហម និងកំទិចថ្ម នាពេលខាងមុខ ។
លោក លី សុខ តំណាងក្រុមហ៊ុនគ្លូប៊លគ្រី អិនន័រជី ឌីវែលឡុបមែន
បានឱ្យដឹងថាក្រោយពីបានមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន ក្នុងការដឹកជញ្ជូនកសិផលឡើងមកកាន់ទីផ្សា នឹងដោយបានសហការល្អជាមួយអាជ្ញាធរស្រុកជយ័សែនក្រុមហ៊ុនបានចំណាយថវិការជួសជុលផ្លូវនេះឡើងវិញ បន្ទាប់បានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាជំនុនទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ។
ប្រជាពលរដ្ឋប្រកបរបរដឹកស្រូវដឹកដំឡូងបានឱ្យដឹងថា ពួកគាត់សប្បាយចិត្តណាស់ក្រោយពីក្រុមហ៊ុនធ្វើផ្លូវបានស្រួល ពីមុនពិបាកចូលឡានព្រោះខ្លាចជាប់ផុង ។
លោក រស់ ហេង អភិបាលស្រុកជយ័សែន បានអោយដឹងថា ស្របតាមយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងមាការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជយ័សែន បានធ្វើការទំនាក់ទំនងល្អជាមួយក្រ្មហ៊ុនគ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន ជួយជួសជុលផ្លូវ1ខ្សែនេះដើម្បីសម្រួលដល់ប្រជាកសិករក្នុងការដឹកផលដំណាំចេញមកកាន់ទីផ្សា លោក រស់ ហេង បានអោយបន្តថា ប្រជាពលរដ្ឋ ៦០% នឹងឆ្លងកាត់ចំនួន ៤ឃុំ ដែលជាអ្នកប្រើប្រាស់ផ្លូវ ១ខ្សែនេៈ ៕ដោយ ៖ ឈឿង ចាន់
ប្រជាពលរដ្ឋស្រុកជ័យសែន សប្បាយចិត្ត ក្រោយទទួលបានផ្លូវល្អ ជួសជុលរួច ងាយស្រួលធ្វើដំណើរ
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-45-41-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-45-48-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-45-54-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-46-12-1024x768.jpg)