សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋប្រមាណ ៩លាននាក់ ទទួល បានអត្ថប្រយោជន៍ពីកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពល រដ្ឋចំនួន ៩លាននាក់ ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនយោ បាយ ចំនួនពីរ ក្នុងវិស័យការងារ ដែលនេះ គឺជាការប្ដេជ្ញាចិត្ត របស់រាជ រដ្ឋាភិបាល ក្នុងការគិតគូរ ដល់កូនចៅជំនាន់ក្រោយ ឱ្យមានទាំង សុខភាព ចំណេះដឹង និងជំនាញ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡា ជាតិរបប សន្តិសុខសង្គម បានទៅពង្រីកប្រព័ន្ធធានារ៉ាប់រងសុខភាព ឱ្យកាន់តែ ទូលំទូលាយ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់ ការថែទាំ សុខភាពជាសកល ពោលគឺគ្មានពលរដ្ឋណាម្នាក់ពុំទទួលបានការ ថែទាំសុខភាពនោះទេ។

សម្ដេចធិបតីបន្ថែមថា ដោយឡែក បន្ថែមពីលើការថែទាំសុខភាព កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាកាផ្ដល់ទាំង ចំណេះ ដឹង និងជំនាញ ។

ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមអំពាវនាវ ឱ្យ ប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេស ឱ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបានការងារសមរម្យ ហើយជំនាញនេះ នឹងជួយឱ្យបងប្អូនយើងទទួលបានការងារធ្វើក្នុងអត្រាដ៏ខ្ពស់ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner