យុវជនវាយកូនបាល់២ខេត្តនឹងចូលរួមការប្រកួតវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសជាផ្លូវ ការណ៍ ថា នឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា MEMORIAL CUP រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ ទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការប្រកួតនេះ មានយុវជនកីឡាវាយកូនបាល់មកពីខេត្តចំនួន ២ចូល រួម ដូចជា៖ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយធ្វើការប្រកួតលើ៤ ប្រ ភេទ អាយុ បុរស អាយុក្រោម១០ អាយុក្រោម១២ឆ្នាំ អាយុក្រោម១៤ និងអាយុក្រោម១៨ ។រីឯនារី មាន៤ប្រភេទអាយុដូចបុរសដែរ នារីអាយុ ក្រោម១០ អាយុក្រោម១២ឆ្នាំ អាយុក្រោម១៤ និងអាយុក្រោម១៨ ។
លោក ទេព រីទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែង បញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP ដែល លោក ជាអ្នកផ្តួចផ្តើមគំនិតរៀបចំ ឡើង នេះ ក្នុងគោលបំណងរំលឹកនិងឧន្ទិសរំលឹកដល់ដួងវិញ្ញាណខ័ណ្ឌ លោកឱពុក ទេព ឃុនណា ដែលជាអតីកីឡាករវាយកូនបាល់ របស់ កម្ពុជា ក្នុងអំឡុងទស្សវត្តន៍ទី៦០ ។ មួយវិញទៀត ការប្រកួតមួយនេះ ក៏ជាការផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីវាយកូនបាល់កម្ពុជា ដែលកំពុងហ្វឹកហាត់ដុះខាតសមត្ថភាពនៅតាមបណ្តាខេត្ត មកប្រកួត គ្នា ដើម្បីតេសមត្ថភាព ក្រោយហ្វឹកហាត់ជាមួយគ្រូបង្វឹកជាច្រើនឆ្នាំ។
លោក អគ្គលេខាធិការ អះអាងថា ការផ្តល់ឱកាសជូនកីឡាករកីឡា ការិនី វ័យ ក្មេង ពីបណ្តាខេត្តនេះ គឺ ដើម្បីចំរាញ់បានកីឡាករកីឡា ការិនីឆ្នើមៗ ជាជម្រើសសម្រាប់សហព័ន្ធជ្រើសមកហ្វឹកហាត់ បំប៉នសមត្ថភាពបន្ថែមនៅរាជធានីភ្នំពេញ ជាគ្រូបង្វឹករបស់សហព័ន្ធ ត្រៀមចូលរួមស៊ីហ្គេម និងការប្រកួតយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP កីឡាករកីឡាការិនី ដែលប្រកួតប្រជែងបាន ចំណាត់ថ្នាក់ចុងក្រោយ នៃប្រភេទអាយុនីមួយៗ សហព័ន្ធកីឡាវាយ កូនបាល់មានផ្តល់ជូនរង្វាន់លើកទឹកចិត្តផងដែរ៕
អត្ថបទ៖ ជាវ ចន្ធូ