ក្រសួងកសិកម្មទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត

ភ្នំពេញ៖ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់ បាន ដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ និងសំណាកត្រី បបែលយក្ស បានទទួលវិញ្ញាបនបត្រពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)ដោយទទួលស្គាល់ជា ត្រីទឹក សាប ធំបំផុត ។

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងទទួលវិញ្ញា បនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័ន កំណត់ ត្រាពិភពលោក (Guinness World Records)ក្រោម អធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិង ឧតុនិយម ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាពិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលជលផល តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍន៍អន្តរជាតិ ប្រចាំប្រទេសកម្ពុជា (USAID) តំណាងស្ថាប័ន កំណត់ត្រាពិភពលោក (Guinness World Records) ប្រធានគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ ។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរ ដែលប្រគល់ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖ ត្រីទឹកសាប ធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពី ស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហាស់ សារ៉េត បានប្រគល់ប័ណ្ណ សរសើរដល់អ្នកពាក់ព័ន្ធចំនួន២៦នាក់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់។

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមាន រដ្ឋបាល ជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោម ជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល។

ការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុង ទន្លេមេគង្គលើ គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅ តំបន់បឹង ទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner