យោធាមីយ៉ាន់ម៉ាបើកសមរភូមិប្រយុទ្ធថ្មី ខណៈប្រជាជនរាប់ពាន់នាក់ភៀសខ្លួនទៅឥណ្ឌា

ណៃពិដោ៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅថ្ងៃចន្ទសប្ដាហ៍នេះបានវាយប្រហារទៅលើប៉ុស្ដិ៍សន្ដិសុខមីយ៉ាន់ម៉ាជាច្រើនកន្លែង ដែលបានជំរុញឱ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកសុវត្ថិភាព ខណៈដែលជម្លោះបានផ្ទុះឡើងនៅសមរភូមិថ្មីចំនួន ២កន្លែងផ្សេងទៀត។

អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan Army (AA) និយាយថា Arakan Army កំពុងប្រយុទ្ធដណ្ដើមស្វ័យភាពនៅរដ្ឋ Rakhine ប៉ែកខាងលិចមីយ៉ាន់ម៉ា និងគ្រប់គ្រងតំបន់ Rathedaung និង Minbya ចម្ងាយ ២០០គីឡូម៉ែត្រពីរដ្ឋ Rakhine។

ប្រជាជនដែលរស់នៅក្នុងរដ្ឋ Rathedaung បាននិយាយថា ពួកគេលឺស្នូកាំភ្លើង ជាមួយនឹងគ្រាប់ផ្លោង ហើយបានឃើញទិដ្ឋភាពដែលកងកម្លាំងយោធាព្យាយាមរារាំងនៅច្រកចូល និងអគាររដ្ឋបាល។ មកទល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៥,០០០នាក់បានរត់ភៀសខ្លួនទៅកាន់រដ្ឋ Mizoram នៃប្រទេសឥណ្ឌា ដើម្បីស្វែងរកសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ដោយមន្ដ្រីប្រចាំការនៅព្រំដែនមីយ៉ាន់ម៉ា និងឥណ្ឌា លោក James Lalrinchhana។

គួររំលឹកថា ជម្លោះនេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីកាន់អំណាចនៅឆ្នាំ ២០២១។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីរបបសឹកមីយ៉ាន់ម៉ាក៏បានក្រើនរំលឹកថា មីយ៉ាន់ម៉ាអាចនឹងបែកខ្ញែកជាក្រុមតូចៗ ប្រសិនបើពុំមានដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ជម្លោះនេះ៕

ប្រភព៖ CNA ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner