ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកនេះ
ភ្នំពេញ៖”ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់ អភិវឌ្ឍន៍កោះពេជ្រ” នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ស្ពាននេះនឹងរួមចំណែក ក្នុង ការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធា នី ភ្នំពេញ ជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បា រ អំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រមទាំងកាត់ បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុង អាទិភាព គន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយ សារ ការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ដើម្បីសេដ្ឋកិច្ច របស់ប្រជា ពលរដ្ឋ ។
សូមបញ្ជាក់ថា ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និង តំបន់អភិវឌ្ឍន៍កោះពេជ្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែ កាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រ យានយន្ត និង ២គន្លង សម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ ស្ពានស្របច្រាំងទន្លេ ទាំងសងខាងផងដែរ ។
ស្របពេលជាមួយគ្នានេះដែរដើម្បីឱ្យកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍន៍ កោះ ពេជ្រ ប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញបានជូន ដំណឹង ថា នឹងធ្វើការផ្អាក ចរាចរជាបណ្ដោះអាសន្នយានយន្ត គ្រប់ ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ ពីវេលាម៉ោង ២៤:០០នាទីយប់ ឈានចូល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី៕


អត្ថបទ៖វណ្ណលុក