តុលាការឃុំខ្លួនផ្កាយ២ នគរបាលគ្រឿងញៀន (Video Inside)
អត្ថបទដោយ៖
Apsara Net
តុលាការបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចំពោះឧត្ដមសេនីយ៍ទោ នៃនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ថា ឈ្មោះ វ៉ាន់ កុសល និងបក្ខពួក៤នាក់ទៀត ពីជំរិតទារប្រាក់ជនជាតិចិន ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។
បក្ខពួក៤នាក់ទៀតដែលបានសហការក្នុងអំពើខុសច្បាប់នេះរួមមានឈ្មោះ ជួន លឹមហេង, អុន សំអូន, នេត សុខុម និងឈ្មោះ ឈាវ ស៊ីដេត។