ខេត្តមណ្ឌលគិរី ជាខេត្តទី១៤ ដែលអស់គ្រាប់មីន (Video Inside)
ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីននាពេលនេះ។ សាលាខេត្តមណ្ឌលគិរី បានរៀបចំធ្វើពិធីមួយនៅថ្ងៃទី១៤វិច្ឆិកានេះ អបអរសាទរខេត្តភាគឥសានកម្ពុជានេះ ដែលបានក្លាយជាខេត្តទី១៤ ដែលអស់គ្រាប់មីន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅឆ្នាំ២០២៥ ជាប្រទេសដែលអស់គ្រាប់មីនទាំងស្រុង។ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានថ្លែងក្នុងពិធីចាត់ទុកថា «នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាព រួចចាកផុតពីការគំរាមដោយសារមីន ដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលិស្វែងរកមកយ៉ាងលំបាក»។
ខេត្តមណ្ឌលគិរី បានបោសសម្អាតចាប់តាំងពីឆ្នាំ២០០២ ដោយមានក្រុងប្រតិបត្តិករចំនួន៣ ចូលរួម ក្នុងនោះគឺរួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, អង្គភាពស៊ីម៉ាក់ និងអង្គការមែក MAG ក្នុងទំហំផ្ទៃដីប្រមាណ ១៧លាន ៨៨ម៉ឺន ៦ពាន់ ៥៦៤ម៉ែត្រក្រឡា។