KOICA និង ក្រសួងសុខាភិបាល ចែករំលែកសមិទ្ធផលគម្រោង “ពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាននៃប្រទេសកម្ពុជា”

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (KOICA) បានសហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាល ថ្ងៃទី ១៥ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ សន្និសីទចែករំលែកសមិទ្ធផលរបស់ ”គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាននៃប្រទេសកម្ពុជា” ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារកយកា (KOICA) រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វីនតាក់ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងដើម្បីធ្វើការចែករំលែកនូវសមិទ្ធផលរបស់គម្រោងដែលបានអនុវត្ដក្នុងរយៈពេល ៤ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ ២០២៣ ។

តាមរយៈសន្និសីទនេះ គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាននៃប្រទេសកម្ពុជា ត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកាជាមួយនឹងថវិកា ៧.៧ លានដុល្លា។ ក្នុងរយៈពេល៤ឆ្នាំនេះគម្រោងបានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន អគារថែទាំទាមាតា និងទារក ៥កន្លែងបានដាក់ដំណើរការ បុគ្គលិកសុខាភិបាលថ្នាក់ក្រោមជាតិចំនួន ៦០៤នាក់ទទួលបានវគ្គពង្រឹងសមត្ថភាពបន្ថែម ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ២,៤១០នាក់បានទទួលវគ្គមូលដ្ឋានគ្រិះ រឺវគ្គរំលឹកនៃការថែទាំសុខភាពមាតា និងទារក ការចុះផ្ដល់សេវាសុខភាពនៅមូលដ្ឋានបាន ៧៤, ៣៧៥នាក់ សម្រាប់ស្រ្ដី មានផ្ទៃពោះ និងក្មេងក្រោម៥ឆ្នាំ។ ប្រជាជន ១៤១ ២៦២នាក់ បានទទួលការលើកកំពស់ការយល់ដឹងតាមរយៈការផ្សព្វផ្សាយអប់រំរបស់គម្រោង ជាពិសេសជាងនេះ គម្រោងក៏បានគាំទ្រប្រព័ន្ធបញ្ជូនអ្នកជំងឺ មានឡានសង្រ្គោះបន្ទាន់ ទូក និងផ្ដល់សំម្ភារៈបរិក្ខាពេទ្យដល់ ៤មន្ទីរពេទ្យបង្អែក និង៤៤ មណ្ឌលសុខភាព ។

លោកស្រី Moonjung CHOI នាយកប្រចាំប្រទេសនៃទីភ្នាក់ងារកយកា (KOICA)បានមានប្រសាសន៍ថា “គម្រោង នេះ ស្រប តាម ចក្ខុវិស័យ របស់ ប្រទេស កម្ពុជា ក្នុង ការ ផ្តល់ សេវា កាន់តែ ប្រសើរ ដល់ មនុស្ស គ្រប់ គ្នា ជាពិសេស នៅ តាម ខេត្ត។ KOICA បានខិតខំជួយដល់វិស័យសុខាភិបាលកម្ពុជាដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនឹងបន្តពង្រីកការគាំទ្រក្នុងវិស័យ  សុខាភិបាលសម្រាប់កម្ពុជា។”

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វីនតាក់ រដ្ឋលេខាធិការបាន“ ថ្លែងអំណរគុណចំពោះ KOICA ក៏ដូចជាប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រគម្រោងនេះ ។ គម្រោងនេះបានធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃសេវាសុខភាពមាតា និងទារក តាមរយៈការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធដូចជា អគារថែទាំទាមាតា និងទារក (MCHCU) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត” ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner