តើបេក្ខជនបានពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់សម្រាប់ការប្រឡង សញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីការកំណត់ពិន្ទុ ឱ្យជាប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣។
តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះក្រសួង អប់រំយុវជន និងកីឡាបានបង្ហាញពីរបបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ ដូច្នេះពិន្ទុប្រឡង ជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។
គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់។ដោយឡែកចំពោះលទ្ធផល ប្រឡង នឹង ត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី ភ្នំពេញ និង ខេត្តកណ្ដាលនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកានិងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃទី២៩ ខែវិច្ឆិកា ព្រមទាំងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ ដោយ៖ ម៉ាដេប៉ូ
