ជនសង្ស័យ ៨២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៣៤ករណី ថ្ងៃទី១៥ ខែវិច្ឆិកា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៨២នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ២១ករណី ឃាត់ ៤៣នាក់ស្រី ២នាក់ប្រើប្រាស់ ១១ករណី ឃាត់ ៣៧នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៦៤,៤១ក្រាម និង២៩កញ្ចប់តូច។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕