គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ២១នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរ បាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់និងរងរបួសធ្ងន់ស្រចំនួន២១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០៤ លើក ស្លាប់ ០២នាក មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១ នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០៤នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ភ្លើងសញ្ញា ០១លើកស្លាប់ ០១លើក និង ងងុយ ០១លើក ស្លាប់ ០នាក់៕ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕