អង្ករកម្ពុជាត្រៀមដឹកចូលទីផ្សារប្រទេសទីម័រ (Video Inside)
អត្ថបទដោយ៖
Apsara Net
អង្ករកម្ពុជាប្រមាណ ៤ពាន់តោន គ្រោងនឹងធ្វើដំណើរចូលក្នុងទីផ្សារ នៃប្រទេសទីម័រខាងកើត ដែលនឹងក្លាយជាការនាំចេញលើកដំបូងបង្អស់ហើយទៅកាន់ប្រទេសនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃនេះថា ការគ្រោងនាំចេញអង្ករ ៤ពាន់តោន ទៅប្រទេសទីម័រខាងកើតនេះ ត្រូវបានអនុវត្តឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រខាងកើត។
កម្ពុជា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ បាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ទៅក្រៅប្រទេស ដែលគិតជាទឹកប្រាក់មានចំនួន ៣៧៧លានដុល្លារ និងបាននាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ៕