កម្លាំងចំណុះបញ្ជាការដ្ឋានសឹករងកំពង់ធំ ប្តេជ្ញាចូលរួមអនុវត្ត នូវផែន ការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ
កំពង់ធំ៖ ក្នុងឱកាសផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពល ខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀម ចូលសោធន និវត្តន៍តាមការកំណត់ក្នុងឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកង ឯកភាព និងបណ្ដាលការិយាល័យស្ថាប័នចំណុះ បានប្តេជ្ញាចិត្តក្នុងការ ចូល រួមអនុវត្តនូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យ ទ ទួ ល បានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបាន គ្រោងទុក ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គុណ ចំពោះ យោធិនដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ តាម ការ កំណត់របស់ក្រសួងការពារជាតិ ដែលកន្លងមកបងប្អូន យោធិន យើង បានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយ បងប្អូនមួយចំនួនទៀត បានរួមចំណែកយ៉ាងសកម្មក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត តែបច្ចុប្បន្នបងប្អូនមានសុខភាពទ្រុឌទ្រោម ដែលត្រូវសម្រាក ការងារ ហើយនិងត្រូវបន្តទទួលប្រាក់បៀវត្សពីរាជ រដ្ឋាភិបាលតាមរយៈ ក្រសួង សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាមួយនោះបងប្អូន នឹងត្រូវបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយមេបញ្ជាការអង្គភាពសាមុី ក៏បាន ឧបត្ថម្ភកញ្ចប់ថវិកាមួយចំនួនជូនដល់យោធិន ដែលត្រូវត្រៀម ចូលនិវត្តន៍ឆ្នាំ២០២៣ ហើយនឹងត្រូវទៅទទួលបានការបំពាក់ឋានន្ត រសក្តិមួយថ្នាក់បន្ថែមទៀត និងកញ្ចប់ថវិកាមួយចំនួនពីប្រមុខរាជរដ្ឋាភិ បាល នៅពេលខាងមុខនេះ នៅទីបញ្ជាការយោធភូមិភាគទី៤ ៕
ដោយ ៖ ប៊ុន រដ្ឋា



