សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរពលរដ្ឋគ្រប់រូប ដែលចូលរួម ជាមួយ រាជរដ្ឋាភិបាល ទោះបីមានការគោរពសាសនាខុសគ្នាក៏ដោយ
ភ្នំពេញ៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃ ជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុ ជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្ត ចំពុះ ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរចំពោះពលរដ្ឋគ្រប់រូប ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ទោះបីមានការគោរពសាសនាខុសគ្នាក៏ដោយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងគួរមានមោទនភាព ចំពោះប្រទេសយើង ដែលគ្មានជម្លោះសាសនា ដែលប្រទេសជាច្រើន មិនអាចធានាបាននូវសុខដុមរមនាកម្មសាសនា ដែលប្រទេសខ្លះ បានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុង សហគមន៍សាសនា ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរិតត្បិតការរគោរពជំនឿសាសនានោះទេ។ សម្តេច ថា ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានធានាការពារនៅក្រោមលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿឬសាសនាដទៃ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្ករលក្ខណៈល្អដល់ប្រជាពលរដ្ឋ ហើយសម្ដេច ក៏បានបានកោតសរសើរ ចំពោះពលរដ្ឋគ្រប់រូប ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ទោះបីមានការគោរពសាសនាខុសគ្នាក៏ដោយ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ