ប្រវត្តិពាក់ព័ន្ធ នៃព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែ (Video Inside)

ព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៃប្រពៃណីជាតិ នឹងឈានមកដល់ក្នុងរយៈពេល៨ថ្ងៃទៅមុខទៀតនេះហើយ។ ព្រះរាជពិធីដែលនឹងមានការយាងចូលរួមពីព្រះករុណាព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល, ក្រសួង និងស្ថាប័ននានាទូទាំងប្រទេស នឹងរៀបចំធ្វើរវាងពីថ្ងៃទី២៦, ២៧ និង២៨វិច្ឆិកា។ ជាប្រពៃណីរបស់ជាតិ, ការរៀបចំព្រះរាជពិធីនេះ គឺដោយសារតែការផ្អែកលើជំនឿបុរមបុរាណ និងអបីយជំនឿដែលដូនតាខ្មែរ តែងដំណាលប្រាប់កូនចៅជាបន្ត។ ហេតុអ្វីបានជាពលរដ្ឋខ្មែររៀបចំព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក។ សូមទស្សនាការរៀបរាប់អំពីប្រវត្តិពាក់ព័ន្ធ ដែលដំណាលដោយព្រឹទ្ធាចារ្យ ញាណ ភឿន

ads banner