សីតុណ្ហភាពចុះត្រជាក់ ក្នុងខេត្តបួនភាគឧត្តរ និងឥសាន (Video Inside)

ខេត្ដចំនួន៤ នាភាគឧត្តរ និងឥសានប្រទេស បានចាប់ផ្ដើមទទួលសីតុណ្ហភាពត្រជាក់ ខណៈកម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីបង្គួរទៅខ្លាំង។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅក្នុងតំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាព អប្បបរមារវាងពី១៩ ទៅ២២អង្សាសេ និងសីតុណ្ហភាពអតិបរមារវាងពី ២៧ ទៅ២៩អង្សាសេ..ហើយខ្យល់ បក់មកពីទិសឦសាន មានល្បឿនរវាងពី ៦ទៅ ៨ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តឧត្តរមានជ័យ ខេត្ដព្រះវិហារ ខេត្ដមណ្ឌលគិរី និងខេត្ដរតនគិរី សីតុណ្ហភាពត្រជាក់ នាពេលព្រឹកមានប្រមាណពី ១៩ ទៅ២០អង្សាសេ។

នៅតំបន់វាលទំនាប, សីតុណ្ហភាពអប្បបរមាមានរវាងពី ២១ ទៅ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមារវាងពី ២៨ ទៅ៣០អង្សាសេ..ហើយខ្យល់បក់មកពីទិសឦសាន មានល្បឿនរវាងពី ៤ទៅ ៦ម៉ែត្រក្នុងមួយវិនាទី។

ចំណែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរវាងពី ២៨ ទៅ៣០អង្សាសេ..ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៥ ទៅ៧ម៉ែត្រ ក្នុងមួយវិនាទី។ យោងតាមការព្យាករណ៍, នៅលើផ្ទៃសមុទ្ទ ខ្យល់បក់បោក និងរលកសមុទ្ទនឹងមានកម្ពស់រវាងពី ១ទៅ ២ម៉ែត្រ។

ads banner