ក្រសួងបរិស្ថាន៖ យុវជនជាងបីលាននាក់បានប្តេជ្ញាចិត្តចូលរួមកាត់ បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីកម្ពុជាស្អាត
កំពត៖ យុវជនចំនួនជាង បីលាននាក់បានប្តេជ្ញាចិត្តចូលរួមក្នុង យុទ្ធនា ការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ ប្លាស្ទិកទេ» ។យុវជនបានប្ដេជ្ញា មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាង តិច មួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាម សាលារៀន តាមលំនៅឋាន និងនៅក្នុងភូមិ ឃុំ រហូតដល់ផ្លាស់ប្តូរ ទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេល អនាគត ។នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងព្រឹត្តិការណ៍ប្រកាសបើកយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!” នៅពហុកីឡដ្ឋានក្រុងកំពត ខេត្ត កំពត និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និង រដ្ឋបាល ខេត្ត កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ ខេត្តតាកែវ សមាគមកាយ ឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា យុទ្ធនា ការកាត់ បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៣,០០៨,០៧១ អង្គ/នាក់។ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន ១១១,០៥៦ នាក់ សិស្សា នុសិស្សសរុបចំនួន ២,៨៣៥,០៨៧ នាក់ កម្មករកម្មការិនី និងប្រជា ពលរដ្ឋ ចូលរួមសរុបចំនួន ៦១,៩២៨ នាក់ ។
បានចុះផ្សព្វ ផ្សាយ សរុបចំនួន ៨,៦៦០លើក ក្នុងសាលារៀនសរុបចំនួន ៦,៦៥៥ សាលា រោងចក្រ/សហគ្រាស/ប្រជាពលរដ្ឋ សរុបចំនួន ១២០ កន្លែង សហគមន៍ចំនួន ៦៥ កន្លែង និងវត្ដអារាមចំនួន ២២ វត្ត នៅក្នុងក្រុង/ស្រុកចំនួន ១៩៦ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើសពីនេះ ខេត្តកំពតមានសាលាចំនួន ៤៣៨សាលា និងលោកគ្រូ អ្នកគ្រូ សរុប ចំនួនជិត៦.០០០នាក់ និងសិស្សា នុសិស្សសរុប ចំនួនជាង ១៣ ម៉ឺននាក់បន្ថែមទៀត ៕
ដោយ ៖ គ្រី សម្បត្តិ + ដេប៉ូ


