ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយក្រុម កីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់ លេខ១ ជាប់គ្នា ៥ដង

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍នេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោម អអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់ អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពី កងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូក មកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូកសាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ។

ជាការកត់សម្គាល់ ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កង រាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាទូកតែងតែទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំកន្លងៗមក នៅតែការពារបាន នូវជ័យលាភី របស់ខ្លួនដដែលក្នុងឆ្នាំ២០២៣នេះ គឺទទួលបានជ័យលាភី លេខ១ជា លើកទី៥។

បន្ទាប់ពីទទួលបានជ័យជម្នះដ៏ត្រចះត្រចង់រួចមក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេប ញ្ជា ការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល និង ឧបត្ថម្ភ អំណោយ ជាសម្ភារៈរួមជាមួយថវិកា ជូនដល់ក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដណ្ដើមនិងរក្សាបាននូវជ័យលាភីចំណាត់ថ្នាក់លេខ១ នាំកិត្តិយស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាថ្មីម្តងទៀត។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ និង លោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ជូន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភី លេខ១ជាប់ៗគ្នា ចំនួន៥លើក៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner