ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ដំណើរទស្សនកិច្ច របស់វិនិយោគិនជប៉ុនមកកម្ពុជា ជាកិច្ចចាប់ផ្តើម រវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នា ដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយ លោកបណ្ឌិត ហ៊ីរ៉ូតូ អ៊ីហ្សូមី (Hiroto IZUMI) អតីតទីប្រឹក្សានាយក រដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យ លំនៅ ឋាន ជប៉ុន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែង អំណរគុណប្រទេស ជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការ ជួយស្វែង រក សន្តិភាពឱ្យ កម្ពុជា។ ដោយសារការជួយពីភាគីប្រទេស ជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់រឹសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយ ចលនាជ្រុលនិយមត្រូវបានបញ្ចប់។

ជប៉ុនជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុង នោះបានផ្តល់សម្ភារៈបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បី ជួយពន្លឿនការចុះបញ្ជីដីធ្លីទាំងអស់នៅកម្ពុជា ដែលជាការងារ អាទិភាពសម្រាប់ អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner