សម្ដេចនាយករដ្ឋមន្ត្រី ណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែង កម្សាន្ត ផ្សេងៗ ដែលបើកធុងបាស់ឮខ្លាំង ដល់យប់ជ្រៅ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាម បណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្តាភោជនីយ ដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំឡេងឮខ្លាំងៗ ហើយ នៅបន្តដល់យប់ជ្រៅ ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាបណ្ណ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញ បានឱ្យ អាជ្ញាធរ ខណ្ឌទួលគោក ទៅមើលកន្លែងមួយ គាត់បើកតន្ត្រី (ភោជនីយដ្ឋាន ដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេក នៅតែឮសំឡេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក។អ៊ីចឹងបាន សួរទៅថា បានឱ្យសន្យាពីរដងហើយ តែមិនព្រមអនុវត្ត។សម្ដេចបន្តថា ឥឡូវអ៊ីចេះ ការបត់បែន ភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់។ ឥឡូវល្ងាចមិញ ទៅដកធុងបាស់ និងឱ្យសន្យា។ប្រសិន ជានៅមិនស្ដាប់ទៀត អាចផ្អាកអាជីវកម្ម ហើយបើអត់ទៀត ដកអាជ្ញាបណ្ណតែម្តង ។

សម្តេច ថា ឥឡូវនេះ យើងរស់ទាំងអស់គ្នា។ យើងមានអាជីវកម្មស្រួល ហើយ ប៉ុន្តែត្រឹមម៉ោង១០ ចែកគេសម្រាកផង បន្ថយសំឡេងខ្លះទៅ កុំបើកឮៗខ្លាំងពេក ។បើថ្ងៃបើកព្រឹត្តិការណ៍សំខាន់យូរៗម្តង គេមិន ថាអីនោះទេ ។យើងអាចរៀបចំពីល្ងាចបានសប្បាយទាំងអស់គ្នា តែពេលយប់ឡើង អាណិតគេផង ។គេត្រូវការសម្រាក ព្រោះពេល ខ្លះគាត់ចាស់ៗ គាត់មានជំងឺ មានអ្នកកូនខ្ចី គាត់ត្រូវការសម្រាក ហើយអាជ្ញាធរ ត្រូវចូលរួមមើលផង កន្លែងក្លឹបសប្បាន្តពេល រាត្រី នេះច្រើនតែមានអ្នកកាចៗ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះ មានករណីចាញ់បោះនៅគិរីរម្យ ផ្អើលដល់ប្រជាពលរដ្ឋ ពេលរកឃើញ បានបណ្តេញចេញពីក្របខ័ណ្ឌតែម្តង ហើយឃើញសម្បូរ សុទ្ធតែអ្នក កាច ផឹកបាញ់បោះតែម្តង។ សម្តេច បញ្ជាក់ដែរថា ក្នុងអំឡុងពេល ធ្វើសង្គ្រាមនៅខេត្តព្រះវិហារ គឺសម្តេចរកតែអ្នកពូកែបាញ់ដូចនេះ។ អ្នក ពូកែបាញ់ផ្ទុះអាវុធក្នុងក្រុង គួរតែឱ្យចុះកុងត្រាតែម្តង បើមានផ្ទុះ អាវុធ ការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេតែម្តងទៅ ៕
ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner