កម្ពុជា-ឡាវ បន្តរួមគ្នាថែរក្សានូវវប្បធម៌ កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្ស សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្ស សាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិង ជាបងប្អូននៃ ប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិង ប្រជាជនទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិង ពលរដ្ឋទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អ នេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែល ពិភពលោកទើបងើបចេញពីវិបត្តិកូវីដ១៩ និងការប្រឈមបញ្ហា ស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការរឹត ចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជា កត្តា សំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្តនិងបងប្អូននឹងគ្នានៅគ្រប់ កាលៈទេសៈ ទំាងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និង អភិវឌ្ឍប្រទេសដូចគ្នា។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយដោយឃើញកិច្ចសហ ប្រតិ បត្តិការប្រទេសទំាងពីរទំាងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាល បាននាំមក នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើន។ ទំហំពាណិជ្ជកម្ម ប្រទេសទំាងពីរបានកើនដល់ ២១០លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រោមចំណងមិត្តភាពភាពជាដៃគូរយុទ្ធសាស្រ្តយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ កម្ពុជាចំនួន៣៥ កំពុងវិនិយោគនៅប្រទេសឡាវ។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានសម្តែងការអបអរសាទរចំពោះ រដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកើតចេញពីការបោះ ឆ្នោតដោយសេរីនិងយុត្តិធម៌កាលពីខែកក្កដាកន្លងមក។ ឯកឧត្តមមានសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងរដ្ឋសភា និងរាជរដ្ឋា ភិបាល ក៏ដូចជាទំនាក់ទំនងប្រជាជននិងប្រជាជន កាន់តែរឹងមាំនិង ស្អិតរមួតថែមទៀត។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានគូសបញ្ជាក់ថា ដំណើរ ទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភាទៅកាន់ ប្រទេសឡាវ នាពេលនេះ មានសារៈសំខាន់ណាស់នៅក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់ស្ថាប័នប្រទេសទំាងពីរឱ្យ កាន់តែរឹងមាំថែមទៀត៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner