ការប្រកួតកីឡាគុនខ្មែរពិភពលោកជាព្រឹត្តិការណ៍បង្ហាញឱ្យប្រជាជាតិ ពិភពលោក បានស្គាល់គុនខ្មែរកាន់តែច្បាស់
ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងទៅកាន់អ្នកចូលរួមថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ឯកគុនខ្មែរជើងឯក ពិភពលោក គឺ ដើម្បីបង្ហាញឱ្យប្រជាជាតិ ពិភព លោក បាន ស្គាល់គុនខ្មែរកាន់តែច្បាស់។
តាមកម្មវិធីដែលបានគ្រោងទុក ព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ ជើងឯកពិភពលោកលើកទី៤ ឆ្នាំ២០២៣ នឹងដំណើរការ ប្រកួត រយៈពេលបីថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ដ ល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែង បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣នេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន ១០០ នាក់ មកពី១៧ ប្រទេស ។ការរៀបការប្រកួតនេះក្នុងគោលបំណងទី១. ផ្សព្វផ្សាយ សកម្មភាពគុនខ្មែរ ជាពិសេស ដើម្បីរក្សានូវអ្វី ដែលដូនតា បានបន្សល់ ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទី២. ជាការអភិឌ្ឍគុនខ្មែរ តាមសម័យកាល ដោយរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីបង្ហាញឱ្យ ប្រជាជាតិពិភពលោក បានស្គាល់គុនខ្មែរកាន់តែច្បាស់។

ឯកឧត្តមបន្តថា ជាមួយគ្នានោះ ព្រឹត្តិការណ៍ពិភពលោកនេះ ក៏ ជាផ្នែកមួយក្នុងការបង្កើនចំណេះដឹង អាជ្ញាកណ្តាល និងចៅក្រម របស់កម្ពុជាផងដែរ។
ឯកឧត្តម រដ្ឋលេខាធិកា បានបញ្ជាក់ទៀតថា ជារួមយើងត្រូវស្រែ កក្នុងភាសាបេះដូងយើងទាំងអស់គ្នាថា យើងឈានទៅរកគោល ដៅតែមួយ ក្ដីសង្ឃឹមតែមួយ គឺការអភិរក្ស និងអភិវឌ្ឍគុនខ្មែរ។ បើយើងទាំងអស់គ្នា មានភាពបរិសុទ្ធ និងភាពស្មោះត្រង់ ឆ្ពោះទៅ រកការអប់រំ និងអភិវឌ្ឍន៍គុនខ្មែរ យើងត្រូវតែជ្រះថ្លាទាំងអស់គ្នា គឺធ្វើដោយសាមគ្គីភាព។ គ្មានខ្មែរណាម្នាក់ ដែលបដិសេធចូល រួមគាំទ្រគុនខ្មែរ ផ្សព្វផ្សាយទៅក្រៅប្រទេសទេ គឺយើងមិនត្រូវដាក់ នូវភាពអវិជ្ជមាននេះទេ។ ខ្មែរប្រុស-ស្រី ដែលតែមានឈាមជ័រ ខ្មែររបស់យើង គឺត្រូវតែគាំទ្រការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ។
ដើម្បីក្លាយជាសកម្មជន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវដល់ខ្មែរគ្រប់រូប បង្ហាញភាសាបេះដូងថា គាំទ្រ គុនខ្មែរ ដើម្បីឈានទៅរកគោលដៅរួមមួយ ដោយជោគជ័យ។

ឯកឧត្តមសង្កត់ធ្ងន់ថា យើងមានមហិច្ឆតាធំណាស់ ។មហិច្ឆតារបស់ យើង មានគោលដៅច្បាស់លាស់។ មហិច្ឆតារបស់យើង គឺចង់ឱ្យ កីឡានេះ មានប្រជាប្រិយភាពក្នុងតំបន់ និងលើពិភពលោក បន្ទាប់ពី គុនខ្មែរ ត្រូវបានទទួលស្គាល់ផ្លូវច្បាប់ជាផ្លូវការ ក្នុងធម្មនុញ្ញក្រុម ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចមក។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ មាន កីឡាករ-កីឡាការិនីជិត ១០០ នាក់មកពី១៧ ប្រទេស មានអ្នកខ្លាំង និងអ្នកខ្សោយ ។ ដូច្នេះកីឡាករ-កីឡាការិនីកម្ពុជា ត្រូវប្រកួតគោរព គ្នាទៅវិញទៅមក និងគោរពរ អាជ្ញាកណ្តាល និងចៅក្រម។ចំណែកអាជ្ញា កណ្តាល និង ចៅក្រមត្រូវដឹងតួនាទីរបស់ខ្លួន មិនមែនឱ្យតែកីឡាករខ្មែរ ត្រូវឈ្នះទំាអស់នោះទេ ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ