មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ វត្តមានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយ ចីរភាព គឺលើកកម្ពស់ការអភិវឌ្ឍដោយ ចីរភាពសំដៅរក្សាបាននូវតុល្យ ភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន បញ្ជាក់ ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយ ចីរភាពសំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ក.ជ.អ.ច. មានក្រុម ការងារ បច្ចេកទេសចំនួនប្រាំពីរ គឺក្រុមការប្រែប្រួលអាកាសធាតុ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ជីវៈចម្រុះ ,ទីក្រុងនិរន្តរភាព ,ថាមពលនិរន្តរ ភាព ,ផលិតកម្ម និងការប្រើ ប្រាស់ដោយចីរភាព និងថាមពលនុយក្លេអ៊ែ។ ក្រុមការងារ នីមួយៗ មាន សមាសភាពមកពីអន្តរក្រសួងកម្រិតបច្ចេកទេស មាន តួនាទី ផ្តល់យោបល់ផ្នែកបច្ចេកទេសជូនដល់ ក.ជ.អ.ច. ក្នុងការកសាង គោលនយោបាយ និង ផែនការយុទ្ធសាស្ត្រជាតិ។

នេះជាការលើកឡើងក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាសិក្ខាសាលាវិបស្សនារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការបន្តថាទន្ទឹមនេះដែរ អគ្គនាយកដ្ឋានគោល នយោបាយនិងយុទ្ធសាស្ត្របានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិដើម្បី រួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រ ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យ បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព តាមរយៈការបង្កើនប្រសិទិ្ធភាព និងយន្តការអនុវត្តឱ្យបានកាន់តែប្រសើរសំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គមនិងការរស់ នៅប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

គួរបញ្ជាក់ថា សិក្ខសាលានេះមានរយៈពីរថ្ងៃ ចាប់តាំងពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅចំពោះមុខ វិធីសាស្ត្រ និងមធ្យោបាយអនុវត្ត ហើយផ្តល់ ឱកាសឱ្យមន្ត្រីនិងថ្នាក់ដឹកនាំបានជួបពិភាក្សា ផ្តល់យោបល់ និងលើកឡើងនូវកង្វល់នានា ក្នុងការ បង្កើន ចំណង មិត្តភាព សាមគ្គីភាព និងការកំសាន្ត ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner