ក្រុមកីឡាហុកគីក្រសួងមហាផ្ទៃដណ្ដើមបានជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ទាំងបុរស-នារី
ភ្នំពេញ៖ ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែល ជាការប្រកួតលើកដំបូង ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រសួង អប់រំ យុវជន និងកីឡា ដែលបានដំណើរការប្រកួតរយៈបួន ថ្ងៃបាន បញ្ចប់ការ ជាផ្លូវការហើយ ដោយក្រុមកីឡាហុកគីក្រសួងមហាផ្ទៃ ទាំងបុរស និងនារី ជាអ្នកគ្រង់តំណែងជើងឯក។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានឱ្យ ដឹង ថា ជើងឯកថ្នាក់ជាតិលើកដំបូងនេះ ថ្វីត្បិតទើបតែបញ្ចប់ពី ព្រឹត្តិការណ៍ ស៊ីហ្គេមក៏ពិតមែន ប៉ុន្តែកីឡាករ កីឡាការិនីនៅតាម បណ្តា ក្លិ ប បានបង្កើនការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុង ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សង្កេតឃើញថា ក្រុម ចូលរួមទាំងអស់ មានការអភិវឌ្ឍសមត្ថភាពគួរកត់សម្គាល់។

លោកបន្តថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គោលដៅ ចម្បងផ្តល់ឱកាសប្រកួតប្រជែងសម្រាប់កីឡាករ កីឡាការិនី បាន បង្ហាញពីសមត្ថភាព និងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បី សហព័ន្ធផ្តល់អនុសាស្រ្ត កែខៃចំណុចខ្វះខាតឈានឆ្ពោះទៅរក សក្តានុពល ។មួយវិញទៀត ក៏ផ្តោតសំខាន់លើការវាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយរបស់ចៅក្រម និងអាជ្ញាកណ្តាលថ្នាក់ជាតិយើង ផង ដែរ។ ព្រោះថា ការប្រកួតនេះ ជាការៀបចំដោយ សាមីសហព័ន្ធផ្ទាល់ ខុសពីការព្រឹត្តិការណ៍កីឡាស៊ីហ្គេម មានអាជ្ញាកណ្តាលចៅ ក្រម អន្តរជាតិ មកជួយ។

លោក អគ្គលេខាធិការ បន្ថែមថា ក្រៅពីការប្រកួតជ្រើសរើសជើង ឯកឆ្នាំ២០២៣នេះទៅ កីឡាករកីឡាការិនី ដែលបានចម្រាញ់ ជ្រើសរើសបានពីជើងឯកថ្នាក់ជាតិនេះ នឹងត្រូវបានប្រមូលផ្តុំហ្វឹក ហាត់ត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិINDO GAME នឹង បន្តបញ្ជូនកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីឬក៏ប្រទេសផ្សេងទៀតតាមការអញ្ជើញរបស់ប្រទេសផ្សេងៗ។
សូមបញ្ជាក់ថា ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រុមដែលដណ្តើមបានជើងឯក គឺក្រុមក្រសួងមហាផ្ទៃ ទាំងក្រុមបុរសនិងនារី ។ចំណែកក្រុមមេដាយប្រាក់ផ្នែកបុរស បានទៅ សមាគម យុវជនសកល(GYA),មេដាយប្រាក់នារីបានទៅក្លិបអឹម អឹមខេត្តកំពង់ស្ពឺ។មេដាយសំរឹទ្ធ ផ្នែកបុរស បានទៅលើក្រុម ក្លិបសុខ សាន្ដខេត្ត កំពង់ធំ និងផ្នែកនារីមេដាយសំរឹទ្ធ បានទៅលើក្លិបអង្គការ ដើម្បីស្នាមញញឹមនៃកុមារPSE៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ

